«ការចេះផ្តល់តម្លៃឲ្យខ្លួនឯង»
មនុស្សម្នាក់បើចង់ឲ្យខ្លួនឯងមានតម្លៃ
លុះត្រាតែខ្លួនឯងចេះផ្តល់តម្លៃអោយខ្លួនឯងជាមុនសិន។
ចូរអ្នកកុំរំពឹងនូវសូរសម្លេងដែលចេញពីបបូរមាត់អ្នកដទៃអោយសោះ
ហើយរឹតតែកុំទៅសង្ឃឹមនឹងស្ថានភាពបរិយាកាសជុំវិញខ្លួនអ្នកទៀត
ចូរចាំថាគ្មានរបស់ទាំងឡាយណាអាចផ្តល់តម្លៃអោយខ្លួនអ្នកក្រៅពីខ្លួនអ្នកទេ។បបូរមាត់អ្នកដទៃពោលសរសើអ្នកវាមិនប្រាកដថាអ្នកជាមនុស្សមានតម្លៃពិតប្រាកដនោះទេ។ការសរសើអាចធ្វើអោយមនុស្សវង្វេង។
ផ្កាឈូកដែលដុះចេះពីល្បប់ដ៏ស្អុយ
តែផ្កាឈូកនៅតែរក្សាក្លិនក្រអូបរបស់វាបាននេះហើយជាតម្លៃរបស់ផ្កាឈូក។មិនខុសអ្វីពីមនុស្សនោះទេ
ទោះមនុស្សស្ថិតក្នុង អម្បូរ ពូជពង្ស ឬមជ្ឈដ្ឋានបែបណាក៏ដោយអោយតែបុគ្គលនោះ
ចេះស្គាល់នឹងចេះផ្តល់តម្លៃអោយខ្លួនដើម្បីងើបអោយផុតពីអវិជ្ជា
នោះអ្នកនឹងមានតម្លៃយ៉ាងប្រាកដ
ដូចជាផ្កាឈូកទោះកើតចេញពីល្បប់អាក្រក់យ៉ាងណាក៏នូវតែរក្សាខ្លួនបានល្អដដែល។
គុណធម៌ជាតម្លៃរបស់មនុស្ស
ចងក្រងដោយ៖ អុង អក្ខរា