Wednesday, August 4, 2021

ពាក្យថាចាំ

 

«ពាក្យថាចាំ»

 ពាក្យថាចាំថ្ងៃណាមួយគឺជាជំងឺមួយដែលនឹងនាំអោយក្តីសុបិន្តរបស់អ្នកកប់បាត់នៅក្នុងផ្នូរជាមួយអ្នក... ពីព្រោះថាអ្នកក៏មិនបានដឹងថាថ្ងៃស្អែកនឹងមានរឿងអ្វីកើតឡើងចំពោះអ្នកនោះទេ ជួនកាលថ្ងៃមួយដែលអ្នករង់ចាំ វាក៏ជាថ្ងៃដែលអ្នកបាត់បង់ឱកាសទាំងអស់នោះដែរ។ឱកាសដែលអ្នកចាំ ឬរឿងដែលអ្នកចាំ ហើយមិនព្រមធ្វើដោយសារតែហេតុខ្ជិលនោះរមែងអ្នកដទៃយកបាត់នៅថ្ងៃណាមួយជាក់ជាមិនខាន។ ត្រូវចាំថា



 ភាពខ្ជិលរបស់អ្នក គឺជាឱកាសរបស់អ្នកដ៏ទៃក្នុងការដណ្តើមយកពីអ្នក ហើយភាពខ្ជិលរបស់អ្នកក៏រមែងទាញអ្នកចូលទៅក្នុងភាពបរាជ័យដោយងើបមិនរួច។ កុំប្រើពាក្យថាស្តាយក្រោយ ខណៈពេលដែលអ្នកនៅមានឱកាសពេញបរិបូរណ៍ កុំចាំថ្ងៃនេះ រឺថ្ងៃនោះ ត្រូវធ្វើអោយហើយទៅ ព្រោះឱកាសវាមិនបានចាំយើងទេ បរាជ័យថ្ងៃនេះអត់ធ្មត់បន្តិច ជោគជ័យនឹងមកដល់ ជោគជ័យថ្ងៃនេះអត់ធ្មត់បន្តិចបរាជ័យនឹងមកដល់។

ចងក្រងដោយ៖ អុង អក្ខរា

No comments:

Post a Comment