«មនុស្សដែលចេះបង្កើតឱកាសគឺជាមនុស្សឆ្លាត»
ឱកាសសម្រាប់មនុស្សម្នាក់ៗវាមិនចេះតែមាននោះទេ បើយើងមិនចេះបង្កើត
មិនចេះច្នៃប្រឌិត ហើយអ្នកគិតតែពីដេករង់ចាំនោះ ទោះអ្នកដេករង់ចាំរហូតដល់ពិភពលោកទាំងមូលនេះរួមតូចក៏អ្នកគ្មានឱកាសច្រើនដូចគេដែរ។
ភាពអស្ចារ្យ ការងារដ៏អស្ចារ្យ ជីវិតដ៏អស្ចារ្យ របស់ទាំងអស់នេះតែងតែនៅរង់ចាំអ្នកជានិច្ច
គ្រាន់តែអ្នកមិនចេះដើរទៅយកវាតែប៉ុណ្ណោះ!
មនុស្សចេះបង្កើតឱកាសតែងតែមានឱកាសច្រើនសម្រាប់ខ្លួនគេ
គេអាចនឹងឆក់យកឱកាសណាមួយដែលល្អសម្រាប់ជីវិតរបស់គេ
ព្រោះគេជាមនុស្សសម្បូរឱកាស។អ្នកទាំងអស់គ្នាសុទ្ធតែជាបុគ្គលដែលអាចគ្រប់គ្រងលើភាពដ៏អស្ចារ្យ ទាំងអស់នោះ។ចូរអ្នកកុំជឿលើខ្ញុំ
តែសូមអ្នកទាំងអស់គ្នាសាកល្បងបង្កើតវាដោយខ្លួនឯង នោះអ្នកនឹងដឹងការពិតជាពុំខាន។
ចងក្រងដោយ៖ អុង អក្ខរា
No comments:
Post a Comment