«ពេលវេលាគ្មានពេលរង់ចាំមនុស្សទេ»
រយះពេល១ឆ្នាំ ១២ខែ ៣៦៥ថ្ងៃ ៨៧៦០ម៉ោង ៥២៥៦០០នាទី ៣១៥៣៦០០វិនាទី គ្មានវិនាទីណាមួយដែលនៅរង់ចាំអ្នកទេ អ្នកត្រូវតែចងចាំថាពេលវេលាវាកន្លងផុតទៅលឿនណាស់។រយះពេលត្រឹមមួយប៉ប្រិចភ្នែកវាកន្លងផុតទៅយ៉ាងឆាប់រហ័សឥតត្រឡប់ថយក្រោយវិញទេ ពេលវេលាមួយកន្លងផុតពេលវេលាថ្មីក៏មកដល់ រឿងថ្មីៗ
ទាំងឡាយក៏ចូលខ្លួនមកកាន់ជីវិតអ្នក។ចូរអ្នកកុំប្រើរពាក្យថារង់ចាំជាមួយពេលវេលាព្រោះវាជាដើមហេតុដែលធ្វើអោយអ្នកបរាជ័យ។ពេលវេលាគ្រប់វិនាទីសុទ្ធតែមានតម្លៃសម្រាប់អ្នក
ចូរអ្នករៀនចាប់ឱកាសចំណេញពីពេលវេលាទាំងអស់នោះឲ្យច្រើនទៅតាមអ្វីដែលអ្នកអាចធ្វើបាន។
សូមកុំអូសបន្លាយពេលវេលាឲ្យអស់តម្លៃសម្រាប់ខ្លួនឯង។
ចងក្រងដោយ៖ អុង អក្ខរា
No comments:
Post a Comment