«ភាពភ្លឺស្វាងក្នុងជីវិត»
ជីវិតអ្នកមានពន្លឺលុះត្រាតែអ្នកជាអ្នកដែលប្រកបដោយការយល់ឃើញត្រូវក្នុងការសិក្សា
រៀនសូត្រ គឺជាមនុស្សដែលស្រលាញ់នូវភាពចេះដឹង
មិនឆ្មើងឆ្មៃក្នុងការទទួលនៅការអប់រំពីខាងក្រៅ
ព្រមបន្ទាបខ្លួនអោយទាបដើម្បីទទួលនៅដំបូន្មាននឹងបទពិសោធពីមនុស្សខាងក្រៅដែលគេធ្លាប់ឆ្លងកាត់
ដើម្បីយកមកជាគតិសម្រាប់ដម្រង់ទិសដៅអនាគតខ្លួនអោយល្អប្រសើ។
វិថីមួយនេះនឹងមានពន្លឺភ្លឺច្បាស់ល្អសម្រាប់អ្នកធ្វើដំណើរទៅរកគោលដៅនៃជីវិតអ្នក។
បុគ្គលដែលសម្បូរដោយការចេះដឹង ហើយមានការប្រៀនប្រដៅខ្លួនបានល្អនោះ
បុគ្គលនោះឯងគឺជាជនដែលគេតែងតែត្រូវការ
បុគ្គលម្នាក់នោះក៏ទទួលបាននៅការគោរពនឹងសម្បូរនៅញ្ញាតិទៀតផង។
ចងក្រងដោយ៖ អុង អក្ខរា
No comments:
Post a Comment