Wednesday, August 4, 2021

ការចេះផ្តល់តម្លៃឲ្យខ្លួនឯង

 «ការចេះផ្តល់តម្លៃឲ្យខ្លួនឯង»

មនុស្សម្នាក់បើចង់ឲ្យខ្លួនឯងមានតម្លៃ លុះត្រាតែខ្លួនឯងចេះផ្តល់តម្លៃអោយខ្លួនឯងជាមុនសិន។

ចូរអ្នកកុំរំពឹងនូវសូរសម្លេងដែលចេញពីបបូរមាត់អ្នកដទៃអោយសោះ ហើយរឹតតែកុំទៅសង្ឃឹមនឹងស្ថានភាពបរិយាកាសជុំវិញខ្លួនអ្នកទៀត  ចូរចាំថាគ្មានរបស់ទាំងឡាយណាអាចផ្តល់តម្លៃអោយខ្លួនអ្នកក្រៅពីខ្លួនអ្នកទេ។បបូរមាត់អ្នកដទៃពោលសរសើអ្នកវាមិនប្រាកដថាអ្នកជាមនុស្សមានតម្លៃពិតប្រាកដនោះទេ។ការសរសើអាចធ្វើអោយមនុស្សវង្វេង។



 ផ្កាឈូកដែលដុះចេះពីល្បប់ដ៏ស្អុយ តែផ្កាឈូកនៅតែរក្សាក្លិនក្រអូបរបស់វាបាននេះហើយជាតម្លៃរបស់ផ្កាឈូក។មិនខុសអ្វីពីមនុស្សនោះទេ ទោះមនុស្សស្ថិតក្នុង អម្បូរ ពូជពង្ស ឬមជ្ឈដ្ឋានបែបណាក៏ដោយអោយតែបុគ្គលនោះ ចេះស្គាល់នឹងចេះផ្តល់តម្លៃអោយខ្លួនដើម្បីងើបអោយផុតពីអវិជ្ជា នោះអ្នកនឹងមានតម្លៃយ៉ាងប្រាកដ ដូចជាផ្កាឈូកទោះកើតចេញពីល្បប់អាក្រក់យ៉ាងណាក៏នូវតែរក្សាខ្លួនបានល្អដដែល។

គុណធម៌ជាតម្លៃរបស់មនុស្ស

ចងក្រងដោយ៖ អុង អក្ខរា

No comments:

Post a Comment