«អំណួត»
ការអួតអាងនាំអោយមនុស្សបាត់បង់សាមគ្គី អំណួតអាចធ្វើអោយបាត់បង់នៅតម្លៃថ្លៃថ្នូររបស់ខ្លួន អំណួតអាចធ្វើអោយមនុស្សលង់ជ្រៅទៅក្នុងភាពស្រពិចស្រពិលក្នុងជីវិត អំណួតធ្វើអោយខ្លួនបាត់បង់មិត្តភាព បាត់បង់សារជាតិជាមនុស្សទៀតផង។ធម្មជាតិបង្កើតមនុស្សមកអោយមានមាត់មួយដៃពីរភ្នែកពីរ ពីព្រោះគេចង់អោយយើងរៀនមើលគេធ្វើរឿងល្អៗអោយច្រើនហើយយកមកអនុវត្តអោយច្រើនជាងនិយាយ ។ចូរព្យាយាមធ្វើរឿងល្អ
ធ្វើរឿងដែលមានប្រយោជន៍ដើម្បីជាគ្រឹះដ៏មាំរបស់ជីវិតទៅថ្ងៃខាងមុខ
ដូចពាក្យចាស់លោកពោលថា «មាសសុទ្ធគេលុតនឹងភ្លើង
រីឯមនុស្សយើងគេលុតនឹងការងារ»អ្នកធ្វើកានតែច្រើនអ្នកនឹងមានបទពិសោធន៍កាន់តែច្រើន
អ្នកនឹងនៅវិធីសាស្រ្តនៃការដោះស្រាយបញ្ហាកាន់តែច្រើន។និយាយច្រើនដោយខ្វះការពិចារណាច្រើនតែខុស។
ចងក្រងដោយ៖
អុង អក្ខរា
No comments:
Post a Comment